Register your interest Register your interest EN KH
menu
scroll

គម្រោងអភិវឌ្ឍន៍អចលទ្រព្យ Marum Estate
អភិជនភាពនៃជីវិត

ក្លោងទ្វា Marumចំណាប់អារម្មណ៍របស់សិល្បករ
  • image
ក្លោងទ្វា Marumចំណាប់អារម្មណ៍របស់សិល្បករ

កំណើន បរិវត្តកម្ម ប្រណិតភាព 

កំណើន
បរិវត្តកម្ម
ប្រណិតភាព 

ស្វែងរកអត្ថន័យជីវិតរៀងរាល់ថ្ងៃរបស់អ្នកនៅ Marum Estate។ ទីនេះគេហដ្ឋាន​ប្រណិត ពាណិជ្ជកម្ម ការថែទាំសុខភាព ការអប់រំ និង​ភាពសកម្មនៃ​ជីវិតរស់នៅ ភប់ប្រសព្វគ្នានៅលើ​ដែនដីសំបូរដោយទេសភាពដ៏ស្ងប់ស្ងាត់ ព័ទ្ធជុំវិញដោយ​ទេសភាពភ្នំតាម៉ៅដ៏ល្អត្រកាល និង​ទន្លេ​បាទីដែលស្ថិតនៅពីមុខ ។ ដូចគ្នានឹងគុណប្រយោជន៍នៃរុក្ខជាតិ ម្រុម ឬ​គេហៅម្យ៉ាងទៀតថា «ដើមឈើនៃជីវិត» ដែលគម្រោងអចលនទ្រព្យ ម្រុម នឹងផ្ដល់​ជីវិតរស់រវើក​ដល់​គ្រប់ទិដ្ឋភាពនៃការរស់នៅ ដោយ​បង្កើតនូវ​សហគមន៍មួយ​ប្រកបដោយ​ថាមវន្ត ការផ្សារភ្ជាប់ សុខុមាលភាព និង​ការរីកចម្រើន ។   

ក្នុងស្មារតីបរិវត្តកម្មនេះ ចូរ​រក​កន្លែងមួយ​ឱ្យ​ខ្លួនអ្នក​នៅលើ​ដែនដី​ភាគខាងត្បូង​នៃខេត្ត​កណ្ដាល ដែលស្ថិតនៅចម្ងាយត្រឹមតែ 12គីឡូម៉ែត្រ​ពីព្រលានយន្តហោះ​អន្តរជាតិ តេជោ តាខ្មៅ ដែលនឹងបញ្ចប់​ការសាងសង់​ក្នុង​ពេលដ៏ឆាប់ខាងមុខនេះ ។ ស្វែងរកឋានសួគ៌ដ៏ស្ងប់ស្ងាត់ ដែលពេញទៅដោយ​បទពិសោធន៍ពិសេសៗ ជាកន្លែងដែល​អាច​ស្វែងរកពិភពនៃខ្លួនឯង និង​ ការអភិវឌ្ឍន៍។ 

ក្នុងគម្រោង Marum Estate ជីវិតរបស់អ្នកនឹងត្រូវបានលើកកម្ពស់​ឱ្យទៅដល់កម្រិត​មួយ​ដែលអ្នកណាៗក៏ស្រមៃចង់បាន ដែលនៅទីនេះ ភាពពិសេសគឺជាបទដ្ឋាន​នៃការរស់នៅ។ 

អំពី Marum Estate

ប្លង់មេរបស់គម្រោង​ Marum Estate ត្រូវ​បាន​បំផុសគំនិតដោយអ្នក​ជំនាញផែ្នក​នគរូបនីយកម្ម​របស់ប្រទេស​សិង្ហបុរី ដែល​ប្រកាន់ខ្ជាប់ទៅតាម​បេតិកភណ្ឌវប្បធម៌​ដ៏សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា ។ ការរួមគ្នាយ៉ាងហ្មត់ចត់​នូវ​ឧត្ដមភាព​សម័យទំនើប និង​ដើមកំណើតប្រពៃណី បូករួមនឹង​ការប្ដេជ្ញាធានាឱ្យបានការរស់នៅប្រកបដោយនិរន្តរភាព និង​គិតគូរដល់​សហគមន៍ បានធ្វើ​ឱ្យ​គម្រោងអភិវឌ្ឍន៍មួយនេះមានកម្រិត​ស្តង់ដារ​ខ្ពស់​ ។ 

  • កម្មសិទ្ធិផ្ទៃដីសរុប​ 22.6 ហិកតា នៅចំកណ្ដាល​ភាគខាងត្បូង​នៃខេត្តកណ្ដាល។ 

  • គម្រោង​អចលនទ្រព្យ​ចម្រុះប្រណិតៗ លំនៅឋាន ពាណិជ្ជកម្ម ការគាំពារ​សុខភាព ការអប់រំ និង​សហគមន៍មួយ​ដែល​លើកកម្ពស់​គុណភាពជីវិត

  • គេហដ្ឋានប្រមាណ 642​ ខ្នង លាតសន្ធឹង​នៅលើ​ប្លុកខុសៗគ្នាចំនួន​ 6 ប្លុក ។  

  • មជ្ឈមណ្ឌលពាណិជ្ជកម្មចម្បង ដែលផ្ដល់នូវបទពិសោធន៍ និងបែបផែនរស់នៅដ៏​សម្បូរបែប រាប់តាំងពី​វិស័យលក់រាយ ចំណីអាហារ រហូតដល់​មជ្ឈមណ្ឌល​សិក្សាសម្រាប់​កុមារតូច និង​ការថែទាំសុខភាព

  • ការរស់នៅផ្សារភ្ជាប់ជាមួយធម្មជាតិ ជាមួយនឹងរចនាបទ​សំណង់​ដែល​តភ្ជាប់ទៅនឹង​បរិស្ថានធម្មជាតិ វាលទេសភាពបៃតងស្រងាត់ ជាង 4.5 ហិកតា ភ្នំតាម៉ៅស្ថិតខាងក្រោយ និង​ទន្លេបាទីនៅពីខាងមុខ ។   

  • ធ្វើដំណើរដោយរថយន្តត្រឹមតែ ១៥នាទី ទៅកាន់ព្រលានយន្តហោះអន្តរជាតិ​ តេជោ តាខ្មៅ ដែល​នឹង​បើកឱ្យប្រើប្រាស់ក្នុងពេលដ៏ឆាប់ខាងមុខ

ចំណាប់អារម្មណ៍របស់សិល្បករ

មហាវិថី Marumចំណាប់អារម្មណ៍របស់សិល្បករ

ការត្រឡប់មកផ្ទះដែល​គ្មាន​កន្លែងណាប្រដូច​បាន 

មិនថាអ្នកចូលមកពីច្រកខាងជើង ឬ ច្រកខាងត្បូងទេ ការមកដល់របស់អ្នកត្រូវបានស្វាគមន៍​យ៉ាងកក់ក្ដៅជាមួយភាពស្ងប់ស្ងាត់ និងអារម្មណ៍នៃភាពជាម្ចាស់​ពេញលេញ ។ ចាប់ពីចំណុចនៃការមកដល់​ដំបូង លោកអ្នក​ត្រូវបានហ៊ុំព័ទ្ធ​ដោយរុក្ខជាតិបៃតងស្រងាត់ ដែលនាំផ្លូវ​អ្នកតាមបណ្តោយរុក្ខវិថីនានា​នៃមហាវិថី​ Marum ។ ផ្លូវដែលអំណោយ​ផលដល់​អ្នកថ្មើរជើងដែល​រំលេចទៅដោយ​ទីតាំង​ពាណិជ្ជកម្មចំនួនបួនធំៗ តភ្ជាប់យ៉ាងរលូនទៅ ប្លុក​លំនៅដ្ឋានចំនួន6 ផ្សេងទៀត និងបទពិសោធន៍យ៉ាងសម្បូរបែបដែលលាតសន្ធឹង​នៅលើ​ផ្ទៃ​ដី​សរុបទំហំ 22.6​ហិកតា ជាកន្លែងល្អបំផុត​សម្រាប់​ការរស់នៅ ។ នៅទីនេះជាទីកន្លែងដែលអ្នក​ប្រាថ្នាចង់រស់នៅ ។ 

  • សួនបៃតង ដែលមានទេសភាពបៃតងស្រស់បំព្រង ជាមួយ​គូទឹក ដែលព័ទ្ធជុំវិញ​អ្នក​នៅ​ពេល​អ្នក​មកដល់

  • ធ្វើដំណើរតាមដង មហាវិថី ដែលមានដើមឈើ​ជាជួរ

  • គយគន់​បរិស្ថានជុំវិញខ្លួនដែល​មានទេសភាពស្អាតគួរឱ្យចង់ថតរូបកម្សាន្ត បន្ថែមទៅដោយ​បទពិសោធន៍ចម្រុះ  

  • ផ្លូវដែលងាយស្រួលសម្រាប់អ្នកថ្មើរជើង លើកទឹកចិត្ដដល់បែបផែនរស់នៅ​​ដែល​មានសកម្មភាពរស់រវើក និង​សហគមន៍មួយដែលមានសាមគ្គីភាព។ 

ស្ថាបត្យកម្មដែលផ្ដោតសំខាន់លើធម្មជាតិ

គោលគំនិត​នៃការ​រចនាទំនើបនិយមបែបត្រូពិច​ ដែលជាស្នាដៃឯករបស់​លោក Geoffrey Bawa បានបន្សល់ទុក​កេរដំណែល​ក្នុង​វិស័យ​ស្ថាបត្យកម្ម​របស់ប្រទេស​កម្ពុជា ។ ការផ្ដោតសំខាន់លើនិរន្តរភាព​ ដែល​បាន​ផ្សារភ្ជាប់នឹង​ការ​ឆ្លើយតប​ភ្លាមៗលើ​បរិយាកាស បរិស្ថានជាមួយនឹង យុទ្ធសាស្ត្រនៃ​ការ​រចនា ដែលអាចកំណត់ការ​ចេញចូលអតិបរមារបស់ខ្យល់ធម្មជាតិ ការ​បាំង​ពន្លឺថ្ងៃ និង​ប្រព័ន្ធទឹក។ 

គម្រោង Marum Estate បានបង្ហាញពីការរួមបញ្ចូលយ៉ាងរលូនជាមួយនឹងធម្មជាតិជុំវិញ ​ខណៈពេលដែលកំពុង​ផ្ដិតយក​ អត្ថប្រយោជន៍នៃការរស់នៅបែបរមណីយដ្ឋានប្រណីត។ ជាមួយនឹងសោភ័ណភាពនៃការរចនាបែបសហសម័យ ហើយបានរួមបញ្ចូលទម្រង់ធរណីមាត្រ​ ដែលជំរុញអារម្មណ៍នៃការបើកចំហ និងការតភ្ជាប់ទៅនឹងបរិស្ថាន ខណៈពេលដែលគម្រោង​នេះផ្តល់អាទិភាពនៃប្រសិទ្ធភាពថាមពល និងកាត់បន្ថយផលប៉ះពាល់នៃ​ផ្ទះកញ្ចក់។ 

រាលហាល បានផ្តល់ការការពារពីពន្លឺព្រះអាទិត្យអកម្ម ពេលដែលសម្រាកលំហែរកាយនៅក្បែរធម្មជាតិ
តំបន់បៃតង ផ្សារភ្ជាប់ជាមួយបរិស្ថានដែលព័ទ្ធជុំវិញ គម្រោងដែលត្រូវ​បានរចនាឡើង ដែល​អាច​ប្រើ​បាស់​បាន​ច្រើនជំនាន់
ស្លាបព្រិលសម្រាប់ការពារពន្លឺព្រះអាទិត្យ ត្រូវ​បាន​ធ្វើរចនាឡើងដ៏ម៉ត់ចត់
វត្ថុធាតុដើមក្នុងស្រុកត្រូវ​បាន​យក​មក​ប្រើប្រាស់​ ដើម្បីលើកកំពស់សោភ័ណ្ឌភាព និងនិរន្តរភាពនៃលំនៅដ្ឋាន ខណៈពេលដែលរួមចំណែកដល់ការការពារប្រឆាំងនឹងធាតុអាកាសធម្មជាតិ
បង្អួចធំទូលាយ ផ្តល់នូវខ្យល់អាកាស និងពន្លឺធម្មជាតិដ៏ល្អប្រសើរ បង្កើតកន្លែងរស់នៅដែលមិនប៉ះពាល់ដល់បរិស្ថាន

ការបង្កើតកេរ្តិ៍ដំណែលក្នុង​វិស័យអចលទ្រព្យ

ជាមួយនឹងការស្វែងយល់ដ៏ស៊ីជម្រៅពីឧបទ្វីបឥណ្ឌូចិន រួមទាំង​ទស្សនវិស័យដើម្បី​អភិវឌ្ឍ​គម្រោងអចលនទ្រព្យប្រកបដោយភាពច្នៃប្រឌិត ក្នុង​ការ​តម្រង់ជីវភាពរស់​នៅនិងសហគមន៍ទាំងមូល។ ក្រុមហ៊ុន Sir Stamford Raffles Group (SSRG) បានផ្ដោតសំខាន់លើការ​អភិវឌ្ឍន៍​វិស័យអចលនទ្រព្យ ​ដែលកំពុងរីកដុះដាល​និងប្រែប្រួល​ឥត​ឈប់ឈរ​នៃ​ឧបទ្វីប​ឥណ្ឌូចិនមួយនេះ ។ 

បង្កើតឡើងក្នុងឆ្នាំ 2012 និងមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី SSRG បានដឹកនាំលើគោលការណ៍នៃការយល់ដឹងជាយុទ្ធសាស្រ្តប្រកបដោយនិរន្តរភាព ការអភិវឌ្ឍន៍ និងបង្កើតតម្លៃមួយដ៏ជាក់លាក់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់។ 

ក្នុងនាមជាអ្នកអភិវឌ្ឍលំនៅឋានប្រណិត Marum Estate គឺជាសមិទ្ធិផលមួយនៃការប្តេជ្ញាចិត្តរបស់ Sir Stamford Raffle Group ក្នុងការបង្កើតបរិស្ថានដែលលាយបញ្ចូលគ្នារវាងស្តង់ដាររស់នៅដ៏ពិសេស និង ការកសាងស្តង់ដារគុណភាពជាមួយនឹង ស្ថាបត្យកម្មត្រូពិចសម័យទំនើប និង បទពិសោធន៍នៃការរស់នៅដែលបង្កើនជីវភាពឱ្យទៅដល់កម្រិតមួយ ដែលមនុស្សភាគច្រើនសុបិន្តចង់បាន។

ការ​ធ្វើឱ្យទស្សនៈវិស័យក្លាយជាការពិត

វត្តមានដ៏ល្បីនៅក្នុងស្ថាបត្យកម្មផ្នែក​ទេសភាពនិងរចនាបទស្ថាបត្យកម្មខាងក្នុងក្រុមហ៊ុន Burega Farnell នាំយកជំនាញជាង ៣០ឆ្នាំ​ចូលក្នុង​ទីផ្សារបដិសណ្ឋារកិច្ចសកលនិងទីផ្សារលំនៅដ្ឋានប្រណីត។ ភាព

ល្បីល្បាញដោយសារការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរចនាដ៏ល្អឥតខ្ចោះក្រុមហ៊ុននេះទទួល​​បានអតិថិជនដ៏មានភក្ដីភាព ​​និងល្បីល្បាញជាច្រើន ដែលរួមបញ្ចូល​ម៉ាកយីហោពិភព​លោក ដូចជា Shangri-La, JW Mariott និង Waldorf Astoria ។ជាមួយនឹងសមិទ្ធផល​គ្របដណ្ដប់លើទិសដៅប្រណីតៗជាច្រើន Burega Farnell ពង្រឹង​ជំហររបស់ខ្លួនក្នុង​នាមជាក្រុម​ច្នៃប្រឌិតមួយដែលត្រូវធ្វើការជាមួយ។ 

1/2 Park Hyatt Suzhou, Jiangsu, China
2/2 Park Hyatt Suzhou, Jiangsu, China
1/2 Apsara House, Siem Reap, Cambodia
2/2 Apsara House, Siem Reap, Cambodia

Bloom ជាក្រុមហ៊ុនស្ថាបត្យកម្មដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញនិងទីក្រុងប៉ារីសដែល​កើតឡើង​ដោយការរួម​បញ្ចូលគ្នានៃវប្បធម៌អាស៊ីនិងវប្បធម៌អឺរ៉ុប។ ជាមួយនឹង ស្ថាបត្យកម្មលេចធ្លោ​ចំនួន ២៥ ក្នុងនោះរាប់បញ្ចូលទាំងសំណង់អគារ FCC Angkor និងThe Bang ។ ក្រុមហ៊ុន Bloom ដាក់បញ្ចូល​សោភ័ណភាព​និងភាពប្រាកដនិយម​ទៅក្នុង​គ្រប់​បរិស្ថានជុំវិញ​ទាំងអស់​ដែលបានកសាង

ឡើង ។មិនត្រឹមតែជាអ្នក​អ្នករចនាប៉ុណ្ណោះនោះទេ Bloom ក៏ដើរតួជាដៃគូមួយផងដែរ ដែល​ផ្តល់នូវសេវាកម្មគ្រប់ជ្រុងជ្រោយនៅក្នុងគ្រប់វិស័យ ដូចជា លំនៅដ្ឋាន ការអប់រំ ការថែទាំសុខភាព ការប្រើប្រាស់ឡើងវិញបដិសណ្ឋារកិច្ចនិងការ​ធ្វើ​ផែនការមេ។ គម្រោង​ Marum Estate ដែលឈ្នះពានរង្វាន់ បាន​បញ្ជាក់ឱ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្តរបស់ Bloom ចំពោះភាព​ច្នៃប្រឌិតនិងការរៀបចំអនាគតនៃការរស់នៅក្នុង​ទីក្រុងឱ្យបានកាន់តែ​ប្រសើរឡើង។ 

មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី SCSY គឺជាស្ទូឌីយោជំនាញខាង​ស្ថាបត្យកម្ម និងការ​ធ្វើ​ផែនការមេ ដោយបានសហការជាមួយក្រុមហ៊ុនល្បីៗមួយចំនួននៅអាស៊ី នៅ​ក្នុងវិស័យ​ប្រតិបត្តិការសណ្ឋាគារ ការរចនាផ្នែក​ខាងក្នុង ការរចនាសួនច្បារ និងការគ្រប់គ្រងគម្រោង។ ជាមួយនឹងការផ្ដោត​សំខាន់លើបដិសណ្ឋារកិច្ច ការរចនាលំនៅដ្ឋានតាមតម្រូវការនិងផ្អែក​លើ​គោលគំនិត របស់ SCSY យល់ដឹងច្បាស់លាស់អំពីទីកន្លែងវប្បធម៌និងបរិស្ថានវិទ្យាសម្រាប់​គម្រោងនានានៅជុំវិញពិភពលោក ។ 

ដែលមានដូច​ជា សណ្ឋាគារ Four Seasons នៅប្រទេសជប៉ុននិងចិន រហូតដល់​រមណីយដ្ឋាន Banyan Tree Resort នៅ​ប្រទេសនូវែលហ្សេឡង់។ ការ​រចនារបស់ SCSY  បង្ហាញពីភាពប៉ិនប្រសប់ផ្នែកស្ថាបត្យកម្ម គួបផ្សំនឹងការប្តេជ្ញាចិត្តយ៉ាងមុយមាំ ក្នុងការ​ផ្ដល់​នូវ​​បទពិសោធន៍នៃការរស់នៅដែលគិតគូរយ៉ាងហ្មត់ចត់និងការយល់ច្បាស់ពី​តថភាព​ពិភពលោក ។ 

1/2 Autograph Collection Guilin Jiajing, Yangshuo, China
2/2 Autograph Collection Guilin Jiajing, Yangshuo, China

ឈ្នះពានរង្វាន់ច្រើន​លើ​ការ​អភិវឌ្ឍន៍អចលនទ្រព្យប្រណិត

  • ពានរង្វាន់ការ​អភិវឌ្ឍន៍បុរី​ល្អជាងគេនៅ​អាស៊ី  Development (Asia)
  • ពាន់រង្ចាន់ការ​រចនា​ផ្ទះ និង​សួនធម្មជាតិល្អជាងគេនៅ​អាស៊ី Landscape Design (Asia)

ពានរង្វាន់អចលនទ្រព្យ
PropertyGuru ប្រចាំតំបន់អាស៊ី ឆ្នាំ2023 

  • ពានរង្វាន់គម្រោងអភិឌ្ឍន៍ទីប្រជុំជ
  • ពានរង្វាន់គម្រោងអភិឌ្ឍន៍ចម្រុះ
  • ពានរង្វាន់ស្ថាបត្យកម្មសំណង់ផ្ទះ
  • ពានរង្វាន់ការរចនា​សួនក្នុងបុរី

ពានរង្វាន់អចលនទ្រព្យ
PropertyGuru ប្រចាំប្រទេសកម្ពុជា ឆ្នាំ2023 

EN | KH
Register your interestRegister your interest
scroll

ទាក់ទងមកយើងខ្ញុំ